(ភ្នំពេញ)៖ Looney Tunes Cambodia ជាហាងជំនាញខាងអាហារសម្រន់ និងរហ័សដូចជាភីហ្សា ហតដក និងការ៉េមដ៏ឈ្ងុយឆ្ញាញ់ ស្ថិតនៅកណ្ដាលផ្សារទំនើបអ៊ីអនម៉ល សែនសុខ។

ចំណុចពិសេសៗរបស់ Looney Tune Cambodia ទីមួយ គឺឈ្មោះហាង ត្រូវបានឌីហ្សាញតាមគំនូរជីវចល Looney Tunes ដ៏ល្បីល្បាញ ជាច្រើនឆ្នាំមកនេះ មិនត្រឹមតែជាឈ្មោះ និងការរចនាម៉ូតគំនូរជីវចលនោះទេ Looney Tune Cambodia បាននាំយកនូវភាពរីករាយជូនលោកអ្នក តាមរយៈ អាហារ និងភេសជ្ជៈប្លែកៗ សមស្របសម្រាប់គ្រប់វ័យ គ្រប់ពេលវេលា។

ក្នុងនោះរួមមាន ការ៉េម គ្រប់រសជាតិ រួមទាំងអាហារសម្រន់បែបក្រឡុក ដូចជាដំឡូងមូលក្រឡុក ពោតស្រស់ក្រឡុក សាច់មាន់ក្រឡុក និងដំឡូងបារាំងក្រឡុកជាមួយនឹងរសជាតិ រហូតដល់៧ជម្រើសពិសេសៗ។ លើសពីនេះ Looney Tunes Cambodia ក៏មានដុតភីហ្សាក្ដៅៗ និងមានការទិញស្ករគ្រាប់សប្បាយៗ ផងដែរ។

ចំណុចពិសេសទីពីរ នោះគឺទីតាំងស្ថិតនៅបរិវេណ ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទីពីរ ដែលជាបណ្ដុំចំណីអាហារងាយស្រួលស្វែងរក។

សូមមកកាន់ Looney Tune Cambodia ទាំងអស់គ្នា សម្រាប់ឱកាសនេះ មានប្រូម៉ូសិន ពេញមួយអាទិត្យ ទៅលើឈុតភីហ្សាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រ Facebook របស់ Looney Tunes Cambodia ឬទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០១៥ ៧៦៦ ៦៤១, ទីតាំង៖ជាន់ទី ២ នៃផ្សារទំនើបអ៊ីអនម៉លសែនសុខ ៕