(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​កំពង់ចាម និងលោក ឡោ ចាន់លី អភិបាល​ស្រុកព្រៃឈរ, លោក យី វណ្ណៈ អភិបាលរងស្រុកកំពង់សៀម និងលោក លី សុវណ្ណ អភិបាលរងក្រុងកំពង់ចាម បានអញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំត្រួតពិនិត្យកាងារ និងបញ្ហាប្រឈម នៃប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាល​ស្រុកកំពង់សៀម, ក្រុងកំពង់ចាម និងស្រុកព្រៃឈរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។​​

អញ្ជើញចូលរួមក្នុងកម្មវិធីប្រជុំនេះដែររួមមាន លោកស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិការរងទាំងពីរស្រុក-ក្រុង លោកនាយ នាយរងផ្នែកទាំងពីរស្រុក-ក្រុង លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងពីរស្រុក-ក្រុង និងមន្ត្រីចំណុះនៃអធិការដ្ឋានទាំងអស់ផងដែរ។

ជាកិច្ចដំបូង លោកឧត្តមសេនីយ៍ស្នងការ ​បានបើកកិច្ចប្រជុំពិភាក្សាពង្រឹងលើការងារជំនាញ បញ្ហាប្រឈម ការងារដែលនៅសេសសល់ និងការងារពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន​រវាងនាយប៉ុស្ដិ៍ អធិការរងទទួលការងារជំនាញ បន្តមកទៀតលោកអភិបាលរងស្រុក-ក្រុងទាំងពីរ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ក៏ដូចជាការកោតសរសើរដល់មន្រ្តីនគរនគរបាល ដែលបានខិតខំប្រឹងប្រែងបង្ការ ទប់ស្តាតរាល់បទល្មើស ដែលកើតមានឡើង និងមានការសហការល្អ រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល មានមតិណែនាំ និងផ្តាំផ្ញើដល់លោកអធិការ អធិការរង នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីទាំងពីរស្រុក-ក្រុង ត្រូវយកចិត្តទុកដាក់ និងមានវិធានការបន្ថែមដើម្បីបង្ការ ទប់ស្កាតរាល់បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងក្នុងមូលដ្ឋាន ត្រូវមានការសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសត្រូវធ្វើការងារបម្រើសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យទាន់ពេលវេលា ដែលអាចធ្វើទៅបាន និងត្រូវអនុវត្តការងារនគរបាល និងសហគមន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់​សូមយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យបានជោគជ័យ ត្រូវធ្វើជាមន្ត្រីជើងពីរ កុំធ្វើជាមន្ត្រីជើងដប់៕