(ភ្នំពេញ)៖ នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើប ដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការ នាពេលឆាប់ៗនេះ នៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ត្រូវនឹងទី២១ កុម្ភៈនៅកម្ពុជា។

នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបានធ្វើឲ្យអ្នកលេងអ៊ីនធឺណែតភាគច្រើន បាននាំគ្នាទស្សន៍ទាយថា ជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀត ដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ១០ ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប ១០ឆ្នាំរបស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុង កំពុងរងចាំមើលថា តើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ថា Galaxy ស៊េរីទំនើបនេះមានភាពអស្ចារ្យកំរិតណា សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមរយៈ www.samsungmobilepress.com , www.samsung.com/galaxy ឫ www.samsung.com ៕