(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ គណបក្សមូលដ្ឋាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគណបក្សមូលដ្ឋាន នាយកដ្ឋាន រដ្ឋបាល-ហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាលបានធ្វើការផ្សព្វផ្សាយរបាយការណ៍ និងសេចក្តីសម្រេចចិត្ត ស្តីពី លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ។

កម្មវិធីនេះ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ស៊ា ហ៊ួង សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា និងមានការចូលរួមដោយ បុគ្គលិក សមាជិក សមាជិកា បក្សទាំងអស់ សរុបចំនួន ៧៥៥នាក់។

លោកសាស្ត្រាចារ្យ ស៊ា ហ៊ួង បានបញ្ជាក់បន្ថែមពីជោគជ័យរបស់គណបក្សប្រជាជន ដែលបានអនុវត្តន៍គោលការណ៍របស់ខ្លួនកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ។ កន្លងមកនេះ សមាជិកយើងទំាងអស់គ្នា បានអនុវត្ត និងពង្រឹងពង្រីកសមត្ថភាពរបស់ខ្លួនបានយ៉ាងរឹងមាំ ដែលជាកិច្ចមានអត្ថន័យចំពោះជោគជ័យរបស់ គណបក្ស។

ក្នុងឱកាសក៏មានការអានរបាយការណ៍ និងទិសដៅ របស់សន្និបាតគណៈកម្មការកណ្តាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនផងដែរ ។

ក្រោយពីការស្តាប់លទ្ធផល នៃការផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក សមាជិកសមាជិកា នៃគណបក្សប្រជាជន បានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់ នៃអង្គសន្និបាតនេះផងដែរ៕