(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់តុលាការខេត្តបាត់ដំបង ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងថ្នាំញៀនចំនួន៣២កញ្ចប់។

ការបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងខាងលើនេះទៅតុលាការ បន្ទាប់ពីសមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យ និងរឹបអូសបានវត្ថុតាង កាលវេលាម៉ោង២០៖៥០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ថ្មីៗនេះ នៅចំណុចក្រុមទី១៦ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីសម្ថកិច្ចនគរបាលស្រុកថ្មគោល បានបញ្ជូនខ្លួនជនសង្ស័យមានឈ្មោះ ហាក់ ដារាវុធ ភេទប្រុស អាយុ២៩ មានទីលំនៅផ្ទះលេខ៤៤ ក្រុមទី១៦ ភូមិកសិកម្ម ឃុំប៉ោយសំរោង ស្រុកថ្មគោល និងរឹបអូសបានវត្ថុតាង ក្នុងបទល្មើសជាក់ស្តែងម៉ាទឹកកកចំនួន៣២ថង់ មានទម្ងន់ស្មើនឹង៦.២៦ក្រាម និងសម្ភារៈមួយចំនួនទៀត៕