(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៨៤៤គ្រឿង រកឃើញល្មើសច្បាប់១,១៣៣គ្រឿង (ម៉ូតូ៨២%) អប់រំ១៥០គ្រឿង និងផាកពិន័យ៩៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១០ ខែមករានេះ ត្រួតពិនិត្យបានចំនួន១,៤៨៦គ្រឿង, អប់រំ៦៩គ្រឿង និងផាកពិន័យ៩១៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា​ នេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៤៤,២៤៥គ្រឿង រកឃើញយានយន្តល្មើស៧,០៤៨គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ២,០៣០គ្រឿង និងផាកពិន័យ៥,០១៨គ្រឿង៕