(ភ្នំពេញ)៖ ក្រមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានទទួលពានរង្វាន់ជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនជាងគេ នៅកម្ពុជាប្រចាំ ឆ្នាំ២០១៨ ឬ Fastest Growing Life Insurance Company 2018 ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ។

លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានថ្លែងថា «ពានរង្វាន់ដ៏មានតម្លៃនេះ ឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការបម្រើប្រជាជនកម្ពុជា»

លោកបន្ដថា គោលដៅចម្បងរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ គឺការជួយដល់ប្រជាជនកម្ពុជាឲ្យបានច្រើន ដើម្បីឲ្យពួកគាត់មានសេចក្តីសុខផ្លូវចិត្ត ជាមួយនឹងផលិតផល ធានារ៉ាប់រងអាយុជីវិតដ៏សមស្រប ដែលបំពេញតាមតម្រូវការ ការពារហិរញ្ញវត្ថុរបស់ពួកគាត់។

អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍រូបនេះ បានបន្ថែមទៀតថា «យើងប្តេជ្ញានឹងខិតខំ បម្រើអតិថិជនរបស់យើង ដោយការយកចិត្តទុកដាក់ ដោយក្តីគោរព និងប្រកបដោយវិជ្ជាជីវៈខ្ពស់»

លោកក៏សូមថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលបានផ្តល់ទំនុកចិត្តមកកាន់ក្រុមហ៊ុន ក៏ដូចជាធនាគារដៃគូចែកចាយសេវា ធានារ៉ាប់រងអាយុជីវិត អន្តរការី និង បុគ្គលិកទាំងអស់ ដែលបានសហការគ្នា ក្នុងការផ្តល់សេវាកម្មដ៏ល្អ ជូនចំពោះអតិថិជនរបស់យើង។ ពានរង្វាន់ដ៏មានតម្លៃនេះ គឺសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

សូមជម្រាបថា ក្រុមហ៊ុន Global Banking and Finance Review មានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ជាស្ថាប័នទស្សនាវដ្តីបោះពុម្ពផ្សាយ និងអនឡាញឈានមុខគេមួយ ដែលផ្តល់ជូនព័ត៌មាន ឯករាជ្យសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ។ Global Banking and Finance Review ផ្តោតសំខាន់ទៅលើការផ្តល់ព័ត៌មានថ្មីៗ ទៅកាន់បុគ្គលសំខាន់ៗ នៅក្នុងវិស័យហិរញ្ញវត្ថុ។

អ្នកអានរបស់ Global Banking and Finance Review រួមមាន៖ ប្រធាននាយក នាយកប្រតិបត្តិ នាយកផ្នែកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនធំៗ៥០០ (Fortune 500)៖ ធនាគារធំៗ ស្ថាប័នហិរញ្ញវត្ថុ ធនាគារកណ្តាល និងបុគ្គលដែលមានមានចំណាប់អារម្មណ៍ លើព័ត៌មាន និងទីផ្សារហិរញ្ញវត្ថុ។

សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សូមចូលទៅកាន់គេហទំព័រ http://www.sovannphumlife.com , https://www.facebook.com/sovannaphumlifecambodia/ ៕