(ភ្នំពេញ)៖ នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣៖០០នាទីរសៀលនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ស្តីពីការបោះឆ្នោតជ្រើសរើស លោកស្រី កែ ឡេង ជាកីឡាការិនីប៉េតង់ឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតគាំទ្រ ដើម្បីឲ្យវីរកីឡាការិនីជម្រើសជាតិកម្ពុជា សម្រេចបានតួនាទីដ៏មហាកិត្តិយសមួយនេះ។ គេហទំព័រ ដែលអាចចូលទៅបោះឆ្នោតបានតាមរយៈ www.theworldgames.org

សូមជំរាបថា លោកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជា១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយ។ ព្រឹត្តិការណ៍ឈ្នះទាំង៤លើកនោះគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។

សូម​គាំទ្រ​បេក្ខភាព​អ្នកស្រី កែ ឡេង ឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​កីឡា​ការិនីឆ្នើម ពិភពលោក ប្រចាំ​ឆ្នាំ​២០១៨
១. សូម​ចូល​ទៅ​កាន់ ៖ http://bit.ly/2QzVpD9 ឬ www.theworldgames.org
២. ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើ registration ជាការ​ស្រេច។

*បញ្ជាក់ ៖​ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។
ផុត​កំណត់​៖ ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ (ជុំទី១) និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ (បញ្ចប់​ជុំ) ៕