(ភ្នំពេញ)៖ វិស័យអប់រំនៅប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានចំណេះដឹងខ្ពស់ មានសមត្ថភាពអាចប្រកួតប្រជែង ជាមួយប្រជាជននៅ លើពិភពលោកបាន។ រាជរដ្ឋាភិបាល ក៏បានគិតគូរយ៉ាងខ្លាំងលើបញ្ហាអប់រំ ដោយបានជំរុញឲ្យមានសាលាបណ្តុះបណ្តាលឲ្យបានច្រើន ទាំងសាលារដ្ឋ និងឯកជនផងដែរ។

ជាក់ស្តែងសាលា «អន្តរជាតិ​ វីន»​ ដែលជាសាលាបង្រៀនភាសាបរទេស ផ្តល់គុណភាពអប់រំ ប្រកបដោយគុណធម៌​ សុជីវធម៌​ សីលធម៌​ វិន័យ​ ដែលជាទីទុកចិត្តរបស់គ្រប់អតិថិជន។ សាលាអន្តរជាតិ​នេះ​ ផ្តល់ជូនលោកគ្រូអ្នកគ្រូជនជាតិខ្មែរ​ និងជនជាតិបរទេស ដែលមានគរុកុសល្យអប់រំ ពីក្រសួងអប់រំយុវជន​ និងកីឡា។

សាលា «អន្តរជាតិ​ វីន​» ដែលមានទីតាំងនៅផ្ទះលេខ៤២០ ផ្លូវ៦៩BT សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងជនជាតិបរទេស​រង់ចាំ​បង្ហាត់​បង្រៀន​បុត្រ​ធីតា ​លោកអ្នកប្រកបដោយគុណធម៌​ មានភក្តីភាព​ និងពោពេញដោយបទពិសោធន៍​ ស្តង់ដារបង្រៀនបែបកំរិតអន្តរជាតិផងដែរ។ ជាមួយគ្នានេះ ការចុះឈ្មោះចូលរៀន ពេលនេះនឹងទទួលបានការបញ្ចុះតំលៃ៥០%​ ទាំងថ្នាក់ភាសាខ្មែរ​ ថ្នាក់ភាសាបរទេសគ្រប់កំរិត។

ចំពោះលោកលោកស្រី​ អ្នកនាងកញ្ញា​ ប្អូនៗ​ ដែលមានបំណងសិក្សាថ្នាក់ភាសាខ្មែរ​ ភាសាអង់គ្លេស​ ភាសាចិន​ ក្រៅម៉ោង។ សូមទំនាក់ទំនង៖ 017​ 716​ 777,081 884​ 888 និងទំព័រ​ហ្វេសបុក​៖ ​WIN INTERNATIONAL SCHOOL or Win International School៕