(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៤២៤គ្រឿង រកឃើញល្មើសច្បាប់​ ៥៣៥គ្រឿង(ម៉ូតូ៨០%) អប់រំ១៥៩គ្រឿង និងផាកពិន័យ៣៧៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៩ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៣២២គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ២២៥គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤១,៤០១គ្រឿង រកឃើញយានយន្តល្មើស៥,៩១៥គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ១,៨៨០គ្រឿង និងផាកពិន័យ៤,០៣៥គ្រឿង៕