(ភ្នំពេញ)៖ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស អ្នកវិនិយោគ បានមកវិនិយោគជាបន្តបន្ទាប់ឥតឈប់ឈរ ដូច្នេះ ក្រុមហ៊ុន Jia Qi Group បានបោះជំហានចូលក្នុងវិស័យហិរញ្ញវត្ថុ ដោយបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមិលី Family Microfinance Plc នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងគោលបំណង ដោះស្រាយតំរូវការផ្ដល់ហិរញ្ញប្បទានដល់បុគ្គល និងសហគ្រាស លើកកម្ពស់ជីវភាពប្រជាជនកម្ពុជាធ្វើឲ្យមានភាពប្រសើរ ប្រកបដោយស្តង់ដារ និងសុវត្ថិភាព និងផ្ដល់ភាពរលូនដល់ដំណើរការប្រតិបត្តិអាជីកម្មសហគ្រាស ដែលមានលោក វូ ចិន ជាប្រធានក្រុមព្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងដែលមានជំនាញឯកទេសផ្នែកហិរញ្ញវត្ថុ និងយុវជន យុវតី ដែលមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមបំពេញការងារ។

ផ្ដល់សេវាកម្មរហ័សទាន់ចិត្ត ប្រកបដោយគុណភាព និងធ្វើឲ្យអតិថិជនជឿជាក់ បង្កើតបានជាអត្ថប្រយជន៍ដ៏ធំសម្រាប់បុគ្គលិក និងអតិថិជន។ ឆ្នាំថ្មីចាប់ផ្ដើមអ្វីៗក៏ថ្មី ក្រុមហ៊ុន នឹងផ្ដល់សេវាកម្មកាន់តែប្រណិតជូនដល់អតិថិជន ដោយឈរលើទស្សនៈអាជីវកម្មអតិថិជនជាស្ដេចដោយយកសេវាកម្មជាចំបង និងផ្ដល់សេវកម្មរហ័សទាន់ចិត្ត ដល់អតិថិជនអស់ពីចិត្តពីថ្លើម រួមមានសេវាកម្មហិរញ្ញវត្ថុឥណទានពាណិជ្ជគ្រប់ប្រភេទ ឥណទានបញ្ចាំ ឥណទានបុគ្គល ឥណទានទិញយានយន្ត ដើម្បីក្លាយជាគំរូប្រសើរដល់វិស័យហិរញ្ញវត្ថុក្នុងតំបន់នាពេលអនាគត។

Jia Qi Group ជាក្រុមហ៊ុនតៃវ៉ាន់ បានមកវិនិយោគនៅប្រទេសកម្ពុជា តាំងពី២២ឆ្នាំមុន (ឆ្នាំ១៩៩៦) ដោយបង្កើតរោងចក្រផលិតស្បែកជើងនារី បែបទាន់សម័យ ដែលលក់ទៅទីផ្សារអឺរ៉ុប អាមេរិក និងអ៊ីតាលី។ល។

ចំនួនបុគ្គលិកមានប្រមាណជាងបីពាន់នាក់ យោងតាមកិច្ចអភិវឌ្ឍន៍នៃសេដ្ឋកិច្ចកម្ពុជា ដោយសំលឹងឃើញតំរូវការទៅលើកំរឹតស្តង់ដារនៃការរស់នៅរបស់ប្រជាជន ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុន អចលនទ្រព្យ J&L កាលពី៤ឆ្នាំមុន ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ជាប្រភេទអាគារខុនដូ សណ្ឋាគារ ដែលមានកម្ពស់៣២ជាន់ និងមានចំនួន៣អាគារ។

ក្រោយបានបង្កើតក្រុមហ៊ុនអចលនទ្រព្យ និងរោងចក្រស្បែកជើង ដើម្បីផ្ដល់នូវសេវាកម្ម បានគ្រប់គ្រាន់ពេលលេញ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុន Jing Shi ប្រឹក្សា និងវិនិយោគ ក្រុមហ៊ុន Capri វិនិយោគ និងសាងសង់ ដើម្បីផ្ដល់សេវាឲ្យបានកាន់តែល្អ សម្រាប់អ្នកវិនិយោគនៅប្រទេសកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វាមិលី Family Microfinance Plc មានអាសយដ្ឋាន៖ KH1+KH2, St.105, Sangkat Toul Sangke, Khan Russey KEo, Phnom Penh ។
ទូរស័ព្ទលេខ៖ +855-23-901-688 ៕