(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយ បញ្ហាប្រឈមរវាងស្ថាប័នតុលាការ និងពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និង ពន្ធនាគាររាជធានីភ្នំពេញ)។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍, លោក ចាន់ គឹមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះក៏​មានការចូលរួមពីអនុប្រធានសាលាដំបូង លោក-លោកព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីពន្ធនាគារ ប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ប្រធានការិយាល័យ ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីពាក់ព័ន្ធចំនួន១៦៤នាក់៕