(ភ្នំពេញ)៖ មហាឧបាសិកា សុខ ជុំ ម្តាយក្មេក នាយឧត្តមសេនីយ៍​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​បញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាព នៅវេលាម៉ោង០៨៖២៥នាទីព្រឹក ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៩នេះ ​ក្នុងជន្មាយុ​៩៥​ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន របស់​នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ស្ថិតក្នុង​ភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្ត​កណ្តាល។ សេចក្តីជូនដំណឹងនេះ ចា​ត់ទុកជាការអញ្ជើញដល់ញាតិមិត្ត ជិតឆ្ងាយនៃសព៕