(ភ្នំពេញ)៖ ក្រុមហ៊ុន ស្តារ ខូតធីង សឺលូសិន ជាបុត្រសម័្ផន្ធ ISI Group បានប្រារព្ធកម្មវិធី ជប់លៀងប្រចាំឆ្នាំ និងសិក្ខាសាលាផលិតផលថ្មី KCC ដើម្បីថ្លែងអំណរអរគុណ ដល់អតិថិជន ដែលបានប្រើប្រាស់ ហើយបន្តគាំទ្រថ្នាំពណ៌គ្រប់ម៉ាករបស់ KCC (AURORA Series)។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន ទន្លេបាសាក់២ នៅចុងខែធ្នូ ឆ្នាំ២០១៨នេះ ដែលមានការអញ្ជើញចូលរួមពី អគ្គនាយកក្រុមហ៊ុន ស្តារ ខូតធីង សឺលូសិន លោក កាំង ឡេង, ប្រធានគ្រប់គ្រងទូទៅ លោក ថើស ចន្រ្ធា និងភ្ញៀវកិត្ដិយសប្រមាណ៤០០នាក់ ។

ក្នុងឱកាសនោះ លោកអគ្គនាយក កាំង ឡេង បានថ្លែងពីប្រវត្តិក្រុមហ៊ុន និងបង្ហាញពី KCC ជាផលិតផលថ្នាំលាប លំដាប់លេខ១ពីប្រទេសកូរ៉េ ហើយសម្រាប់ផលិតផលថ្មី គឺ Weather force Series ដែលធានាគុណភាពបានយូរ និងសម្រស់ស្រស់ស្អាត, មិនតោងធូលី, ងាយស្រូលលាងសម្អាត និងថែទាំ, មិនប៉ះពាល់សុខភាព និងបរិស្ថាន
បានប្រើប្រាស់ថ្នាំលាប គុណភាពល្អ ជាមួយតម្លៃសមរម្យ។

ក្រៅពីកម្មវិធីនេះ ក៏មានការចាប់រង្វាន់ ជូនដល់បុគ្គលិក និងអតិថិជន ផងដែរ ។ក្រុមហ៊ុន ស្តារ ខូតធីង សឺលូសិន បង្កើតឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ។

ព័ត៌មានលម្អិត អាសយដ្ឋាន៖ ផ្ទះលេខ២១១ ផ្លូវសម្ដេចមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ ៕