(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានផ្តល់សុពលភាព និងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ លទ្ធផលជាផ្លូវការ គឺបានបង្ហាញថា ប្រជាពលរដ្ឋចំនួន ៨,៥៤៤,៨៨៥នាក់ ស្មើនឹង៨៦.២៤ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨។

បើតាមសេចក្តីជូនប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹងថា លទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ មានតួលេខដូចខាងក្រោម៖

* អ្នកចុះឈ្មោះបោះឆ្នោតថ្មី ចំនួន១៩៥,៣៨៥នាក់

* អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត ចំនួន៥៦,៩៤១នាក់

* ចំនួនប៉ាន់ស្មានអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន៩,៩០៨២៤៣នាក់។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ​ www.necelect.org.kh/khmer/content/3648 ដើម្បីពិនិត្យមើលតារាងលទ្ធផលផ្លូវការ នៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ អាចស្វែងរកឈ្មោះរបស់ខ្លួននៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App)៕

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖