(ភ្នំពេញ)៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតី ​ក្នុងពិធីប្រគល់ជ័យលាភី កីឡាវាយកូនហ្គោល និងជប់លៀងអបអរសាទរ ខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហ្គាឌិន ស៊ី ធី។​

ការប្រកួតកីឡាវាយកូនគោល និងពិធីជប់លៀងនេះ គឺដើម្បី​អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ​ឈ្នះ-ឈ្នះ» ដែលបានសម្ពោធកាលពីម្សិលមិញ និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា​ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។

តាមរយៈនយោបាយ​ឈ្នះ-ឈ្នះ នេះបាននាំមកនូវការបង្រួបបង្រួមជាតិ ការបញ្ចប់សង្រ្គាមស៊ីវិល ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ៕