(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកស្រី លុត ឡេង ភរិយារបស់លោក សម ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងលិខិតរំលែកទុក្ខផ្ញើជូនលោក សម ព្រហ្មនា លោក អ៉ឹម ឈុនលឹម បានចាត់ទុកមរណភាពរបស់លោកស្រី លុត ឡេង គឺជាការបាត់បង់នូវភរិយាប្រកបដោយសង្គហធម៌ដ៏ល្អពិសេស និងការបាត់បង់ម្តាយ បងប្អូន និងជីដូនប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត។

សូមបញ្ជាក់ថា លោកស្រី លុត ឡេង បានទទួលបានមរណភាពកាលពីថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕