(ភ្នំពេញ)៖​ កាំជ្រួចជាច្រេីនគ្រាប់​ត្រូវបានបាញ់រំលេចសម្រស់លេីវេហារ​ ដេីម្បីអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លេីងសង្គ្រាមនៅកម្ពុជា​ និងសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ នៅរាត្រីថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨នេះ​ ស្ថិតនៅសង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ក្បែរសួនសត្វសាហ្វារី។

ការបាញ់កាំជ្រួចនេះភាពអស្ចារ្យដោយមានរយ:ពេលវែង​ និងមានរំលេចចេញជារូបផ្សេងៗដូចជាបេះដូងជាដេីម។

សម្រស់ភ្លេីងកាំជ្រួចដ៏ស្រស់ស្អាត​ និងមានភាពអស្ចារ្យមិនធ្លាប់មាននៅកម្ពុជានោះ​ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តដ៏ច្រេីនកុះករ។

ក្រៅពីការបាញ់កាំជ្រួច​ ក៏មានការប្រគំតន្ត្រី​ និងផ្ទាំងទស្សនីយភាពសិល្ប:មួយចំនួនទៀត។ ព្រឹត្តិការណ៍នេះនឹងធ្វេីដល់រាត្រីថ្ងៃទី៣១​ ខែធ្នូ។

ព័ត៌មានបានឲ្យដឹងថា​ កាំជ្រួចដែលបាញ់៣រាត្រីនេះមានចំនួនប្រមាណ​ ៩ម៉ឺនគ្រាប់៕