(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៧៥៨គ្រឿង រកឃើញល្មើសច្បាប់៥៩០គ្រឿង(ម៉ូតូ៧៩%) អប់រំ២១០គ្រឿង និងផាកពិន័យ៣៨០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៩ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន២,៧៣៦គ្រឿង, អប់រំ១៥៤គ្រឿង និងផាកពិន័យ៣០០គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៤៤,៦២៥គ្រឿង រកឃើញយានយន្តល្មើស២១,៣៥៩គ្រឿង (ម៉ូតូ៧៥%) ក្នុងនោះអប់រំ៧,៦៨៣គ្រឿង និងផាកពិន័យ១៣,៤៦៣គ្រឿង៕