(ភ្នំពេញ)៖ ក្រុមហ៊ុនតូតាល់កាំបូត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នេះ បានរៀបចំព្រឹត្តិការណ៍ចាប់រង្វាន់ប្រចាំឆ្នាំ២០១៨ Refill and Win នៅស្ថានីយប្រេងឥន្ធនៈតូតាល់ជ្រោយចង្វារ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់២៥០រង្វាន់។

Refill and Win ជាកម្មវិធីប្រចាំឆ្នាំដែលផ្តួចផ្តើមបង្កើតឡើងដោយក្រុមហ៊ុនតូតាល់កាំបូត ដើម្បី​ផ្តល់រង្វាន់​ជូន អតិថិជន ដែលបានគាំទ្រក្រុមហ៊ុនកន្លងមក។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយរង្វាន់ សម្រាប់ អ្នកឈ្នះមានច្រើនដែលមិនធ្លាប់មាន រហូតដល់២៥០រង្វាន់ ដែលរួមមានម៉ូតូ ទូរទស្សន៍LED និងកាតសម្រាប់ ចាក់សាំង តូតាល់ (តូតាល់ក្លឹបកាត)។

ការផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺស្របនឹងខួបទី២៥​សម្រាប់ប្រតិបត្តិការ​របស់​ក្រុមហ៊ុន តូតាល់​កាំបូត​ នៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីនេះ បានប្រព្រឹត្តទៅអស់រយៈពេលបីខែ ដោយចាប់ផ្តើមពីខែកញ្ញាមក និងមានសន្លឹកឆ្នោត​រាប់លាន​សន្លឹក​ ត្រូវបានដាក់ផ្សងសំណាងនៅតាមស្ថានីយតូតាល់ទូទាំងប្រទេស។

ព្រឹត្តិការណ៍ចាប់រង្វាន់នេះ ត្រូវបាន​បែងចែក​​​ជាពីរ ដោយលើកទីមួយត្រូវបានរៀបចំឡើង ទៅតាមបណ្តាខេត្តនានា ពីថ្ងៃទី២១ដល់២៤ ខែធ្នូ និងមួយទៀត​រៀបចំឡើងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ធ្នូនេះ។

ព័ត៌មានលម្អិតអំពីអ្នកឈ្នះ នឹងត្រូវបានផ្សព្វផ្សាយនៅតាមស្ថានីយ៍តូតាល់ និងនៅលើទំព័រ​ facebook របស់ក្រុមហ៊ុនតូតាល់កាំបូត ក៏ដូចជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា មានដូចជាទូរទស្សន៍ កាសែត និងវិទ្យុ​ជាដើម។ ពេលវេលាក្នុងការប្រគល់រង្វាន់ជូនអ្នកឈ្នះ នឹងត្រូវប្រកាសនាពេលបន្ទាប់ ហើយគ្រប់អ្នកឈ្នះទាំងអស់នឹងត្រូវបានទាក់ទងទៅដោយក្រុមហ៊ុនតូតាល់កាំបូតផ្ទាល់។

ក្រុមហ៊ុន តូតាល់ កម្ពុជា បានប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ ខណៈ​ដែល​ ក្រុម​ហ៊ុន​មានវត្តមាន​ជាង​៧០ឆ្នាំ​មក​ហើយ។

ក្រុមហ៊ុន តូតាល់ ​កម្ពុជា ​បាន​ចូល​ទៅ​ក្នុង​ទី​ផ្សារ​នៃផលិតផល​ប្រេង​ និងបម្រើសេវាកម្ម​ ​ជូន​អតិថិជន​ទាំង​ឯក​ជន​ និង​សាធារណៈជន។ ​បច្ចុប្បន្ន ​ក្រុមហ៊ុន តូតាល់​ មានស្ថានីយប្រេងឥន្ធនៈ៨៥ស្ថានីយ សម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈ​​ (ប្រេងសាំង ​និង ម៉ាស៊ូត)​ និង​ហាង​ទំនិញ 35 កន្លែង (Bonjour Shops) ហើយក៏មាន​កាត​សម្រាប់​ចាក់​សាំង​តូតាល់ ​(តូតាល់ក្លឹបកាត) ដែល​មាន​អត្ថប្រយោជន៍​បំផុត​ក្នុង​ការ​គ្រប់​គ្រងការ​ចាក់ប្រេងឥន្ធនៈ​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល។

បន្ថែមពីនេះ ក្រុមហ៊ុនមានផ្គត់ផ្គង់ប្រេង​សម្រាប់រោងចក្រ​ ប្រេង​ចាក់​យន្តហោះ​ និង​ប្រេង ម៉ាស៊ីន​ ព្រមទាំង​សេវាកម្មដ៏​ចាំ​បាច់​ផ្សេង​ទៀត​ដូច​ជា​ការ​វិភាគ​លើ​ការ​ប្រើប្រាស់​ប្រេង​ ​ការ​ដំឡើង​ធុង​ប្រេង​ និង​ការ​ដឹក​ជញ្ជូន​ចំណុះ​ប្រេងទៅ​ឲ្យ​អតិថិជន​ពាណិជ្ជកម្ម​ផង​ដែរ។ www.total.com.kh
www.facebook.com/totalcambodge ៕