(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ មាននាវាទេសចរណ៍ចំនួន ០១គ្រឿង មកពីកំពង់ផែប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។

Facebook ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ​«ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៨៖០ព្រឹក មាននាវាទេសចរណ៍ចំនួន ០១គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី៣៤ មកពីកំពង់ផែសិង្ហបុរី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

យោងតាម Facebook ដដែល បានឲ្យដឹងបន្តថា «នាវាទេសចរណ៍នេះ មាន​ផ្ទុកអ្នកដំណើរចំនួន ២,៧៩៥នាក់ (ស្រី ១,៤៩៩នាក់) និងនាវិកចំនួន ៩៧៥នាក់ (ស្រី១៥០នាក់)។ នាវាទេសចរណ៍នេះ​ នឹងចាកចេញពី​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៨៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ»៕