(តាកែវ)៖ ជារឿងដែលគួរឱ្យរីករាយ និងត្រេកអរចំពោះគ្រួសារមួយ ដែលមានកូនតូច អាយុត្រឹមតែជាង៣ឆ្នាំ ទទួលទាន តែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ត្រូវរង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ។

តាមសម្ដីអ្នកនាង បេត បូផា អាយុ២៨ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិត្រពាំងក្រឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជាម្តាយបង្កើតរបស់កុមារមានសំណាងខាងលើនេះ បានប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅឋានផ្ទាល់តែម្ដង យ៉ាងដូច្នេះថា កាលពីសប្ដាហ៍កន្លងទៅនេះ កូនប្រុសរបស់អ្នកនាង ដែលមានឈ្មោះ ម៉ាស់ ថុនា អាយុត្រឹមជាង៣ឆ្នាំ បានទាទិញ តែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន ពីតូបអ្នកលក់ដែលស្ថិតនៅជាប់គ្នាទទួលទាន។

លុះពេលមួលគម្របដបឱ្យកូនទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅក្នុងគម្របដបតែម្ដង។ គ្រាន់តែបានឃើញភ្លាម អ្នកនាង រួមជាមួយនឹងស្វាមីត្រេកអរជាខ្លាំង ហើយក៏បានយកទៅបង្ហាញអ្នកលក់ ព្រមទាំងទូរស័ព្ទផ្តល់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដបស្រាប់។

អ្នកនាងបានបញ្ជាក់ប្រាប់ទៀតថា អ្នកនាងពិតជារំភើបខ្លាំងណាស់ ព្រោះបច្ចុប្បន្នជីវភាពគ្រួសារ គឺមានភាពលំបាកខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីបម្រើការងារជាកម្មការិនីរោងចក្រ ហើយស្វាមីជាជាងកាត់ដេរសម្លៀកបំពាក់បុរសខ្នាតតូចនៅផ្សារតែប៉ុណ្ណោះ ។ ប៉ុន្តែពេលនេះ បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីតែបៃតង អ៊ីឈីតាន់ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលធនាគារឯកជន ហើយទុកមួយចំនួនទៀតសង់ផ្ទះឱ្យបានសមរម្យ និងពង្រីកមុខរបរបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យល្អប្រសើរទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០ គ្រឿង , រង្វាន់ i-phone ចំនួន៥០គ្រឿង , រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ។

រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ...៕