(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន CBS ដែលគ្រប់គ្រងទូរទស្សន៍ CNC, CTN, MYTV លោក លឹម ឃុនស្រុន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ Facebook Page របស់ CTN​ និង​ MYTV​ Plus ត្រូវបានជនអនាមិក Hack យកទៅកាន់កាប់ និងបានបង្ហោះនូវព័ត៌មានបំពុលមួយចំនួន។

លោកអគ្គនាយកបានបញ្ជាក់ថា «ស្ថានីយទូរទស្សន៍ CTN​ និង​ MYTV​ សូមជម្រាបជូនថា ករណីមានការផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើ Page របស់ CTN​ និង​ MYTV​ Plus ចាប់ពីពេលនេះទៅ គឺមិនមែនជាការទទួលខុសត្រូវរបស់ស្ថានីយទូរទស្សន៍ CTN​ និង​ MYTV​ ឡើយ»