(ភ្នំពេញ)៖ ខណៈនេះវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មានអគ្គិភ័យមួយកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរសាលាខណ្ឌដូនពេញ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅពេលនេះផងដែរ កម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់​ដឹងច្បាស់នៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕​