(ភ្នំពេញ)៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថា នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន១០​លើក ​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់១៤​នាក់ ​(​ស្រី​២​នាក់​) របួសស្រាល៦​នាក់ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់៩​នាក់ (​យប់​ម្នាក់)។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ១៣​គ្រឿង រថយន្ត​ធុន​តូច៣​គ្រឿង រថយន្ត​ធំ៥​គ្រឿង។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី មិន​គោរព​សិទ្ធិ៣​លើក​, មិន​ប្រកាន់​ស្តាំ២​លើក​, បត់​គ្រោះថ្នាក់៤​លើក និង​ងងុយ១​លើក។​

​​រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-៥ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​ចំនួន៥៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់២៣​នាក់ របួស​សរុប៨០​នាក់ របួសធ្ងន់៥៤​នាក់ របួសស្រាល២៦​នាក់៕