(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨០១គ្រឿង រកឃើញល្មើសច្បាប់៧៧៩គ្រឿង (ម៉ូតូ៦៨%) អប់រំ៣២២គ្រឿង និងផាកពិន័យ៤៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៥ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន១,៥៥៣គ្រឿង, អប់រំ១៤០គ្រឿង និងផាកពិន័យ៣១៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៨,២៦៤គ្រឿង រកឃើញយានយន្តល្មើស៣,០១៦ គ្រឿង (ម៉ូតូ៦៨%) ក្នុងនោះអប់រំ១,១៧១គ្រឿង និងផាកពិន័យ១,៨៤៥គ្រឿង៕