(ភ្នំពេញ)៖ ឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ (The Peninsula Private Residences) ដែលជាក្រុមហ៊ុនលំនៅដ្ឋានឯកជនបែបស៊ីវីល័យរាជធានីភ្នំពេញ នាថ្មីៗនេះ បានរៀបចំកម្មពិធីជប់លៀងមួយ មុនការបើកសម្ភោតលក់ជាផ្លូវការជូនដល់អតិថិជនរបស់ខ្លួន នៅ Sun& Moon, Urban Hotel ក្នុងរាជធានីភ្នំពេញ។

ខុនដូរ ឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ (The Peninsula Private Residences) ជាប្រភេទលំនៅដ្ឋានឯកជនបែបស៊ីវីល័យដែលមានកម្ពស់២៥ជាន់ និងបន្ទប់ក្រោមដី, ជាមួយនឹងបន្ទប់ស្នាក់នៅដែលបំពាក់ទៅដោយគ្រឿងសង្ហារឹមរួចជាស្រេចចំនួន១៥៥បន្ទប់ និងមានទីតាំង៣សម្រាប់ការធ្វើពាណិជ្ជកម្ម ក្នុងផ្ទៃដីប្រមាណជា ១,៧០០ម៉ែត្រការ៉េ ស្ថិតនៅត្រើយខាងកើតស្ពានជ្រោយចង្វារ នាសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រំពឹងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែលថា គម្រោងខុនដូរ ឌឹផឹនីនស៊្យូឡឹ ប្រាយវេទរ៉េស៊ីដេនស៍ (The Peninsula Private Residences) នឹងផ្តល់ជូននូវបរិក្ខាជាច្រើនរួមជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ច ដើម្បីធ្វើ ឱ្យការរស់នៅប្រចាំថ្ងៃរបស់ម្ចាស់លំនៅដ្ឋាននីមួយៗមានភាពប្រសើរឡើង។ សម្រាប់ការវិនិយោគ គម្រោងនេះមានផ្តល់ការជួលត្រលប់មកវិញរហូតទៅដល់ ៨% ក្នុង១ឆ្នាំ ក្នុងកំឡុងពេល២ឆ្នាំដល់វិនិយោគិនវិញផងដែរ៕