(ភ្នំពេញ)៖ កាន់តែកក្រើក ជាមួយនឹងការប្រគំតន្រ្តី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់ដែលមានបីប្រទេស គឺកម្ពុជា-ថៃ-ឡាវ របស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀងលោក នីកូ, កញ្ញា សុខ ស្រីនាង, លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ នៅថ្ងៃ១០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល១ ជាន់ទី៤ ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស រយៈពេល២ម៉ោងពេញ ចាប់ពីម៉ោង៧៖០០យប់តទៅ។ 

ក្នុងឱកាសសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏ អស្ចារ្យមិនធ្លាប់មាននេះ ជាជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយអ្នកគាំទ្រនៅប្រទេសកម្ពុជា និងអបអរសាទរការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite។
ងាយៗ! គ្រាន់តែទៅថតរូប ឬសែលហ្វី ជាមួយ T-stand ដែលមានរូបកញ្ញា Bella នៅហាង Huawei សាខា Aeon 1 ឬ nojima នៅAeon 1 ឬ ផ្លាកផ្សព្វផ្សាយនានារបស់ Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នកជា Public ជាមួយ #BellanovaConcert អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅទទួលកញ្ញា Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រី។

លើសពីនេះទៅទៀត អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ Bella។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗដែលមានស្លាកសញ្ញាHuawei នៅទីក្រុងភ្នំពេញ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌផ្សេងៗ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា «យើងរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីឆ្លើយតបតាមការសន្សារបស់ក្រុមហ៊ុនដែលនឹងអញ្ជើញកញ្ញា Bella មកប្រទេសកម្ពុជា បន្ទាប់ពីការតែងតាំងកញ្ញាជាឯកអគ្គរដ្ឋទូត ការសំនូមពរយ៉ាងខ្លាំងពីអ្នកគាំទ្រ Huawei និងការសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី ដែលមានកញ្ញា Bella ជាអ្នកតំណាង»

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP+ 2MP ជាមួយមុខងារ Master AI Photography ស្គាល់បាន២២ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់និមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode និងមុខងារ Hand-held Night Mode ថតរូបពេលយប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ 4000mAh។

អ៊ែមហ្មង់! អតិថិជន ឬមិត្តៗយុវវ័យទាំងអស់ អាចមកថតរូបម៉ាឡូយ សែលហ្វីម៉ាកប់តេស្តប្រើ និងទទួលបទពិសោធន៍ថ្មីស្មាតហ្វូនស៊េរី ថ្មីបំផុត Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ៤គ្រាប់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង៦៖០០នាទីល្ងាច នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប AEON MALL Phnom Penh ជាន់ទី4 និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួមទស្សនាក៏ដូចជារង្វាន់ផ្សេងៗទៀតផងដែរ។

តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើលសម្រាប់ការមកប្រទេសកម្ពុជាលើកនេះ! អីចឹងតាមដានទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/