(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជំនួយការ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចំនួន៥រូប។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

មន្រ្តីដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈទីប្រឹក្សា និងជំនួយការ សម្តេចក្រឡាហោមទាំង៥រូប រួមមាន៖

*ទី១៖ លោក អ៊ឹង ប៊ុនសុវណ្ណ ទីប្រឹក្សា មានឋានៈស្មើ​រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោក គង់ ទីលីន ទីប្រឹក្សា មានឋានៈស្មើរដ្ឋលេខាធិការ
*ទី៣៖ លោក ផាត សុផានិត ទីប្រឹក្សា មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី៤៖ លោក ឈាង កាន់ឌី ទីប្រឹក្សា មានឋានៈអនុរដ្ឋលេខាធិការ
*ទី៥៖ លោក លឹម ផាន់ភារៈ ជំនួយការ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខាងក្រោមនេះ៖