(ភ្នំពេញ)៖ ជាទស្សវត្សដំបូងរបស់ធនាគារ PPCBank នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធនាគារពាណិជ្ជមួយនេះ មានការផ្លាស់ប្តូរសំខាន់ៗផងដែរ ក្នុងស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចាប់តាំងពីត្រូវបានកាន់កាប់ដោយម្ចាស់ហ៊ុនធំៗ​ ស្របគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស របស់ប្រទេស ក្នុងអំឡុងពេលមួយទស្សវត្សចុងក្រោយនេះ។

ធនាគារ PPC Bank បានកែប្រែគំរូអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗ ក្នុងការក្លាយជាធនាគារដែលគិតពី «អតិថិជនជាស្នូល» ដើម្បីផ្តល់សេវាកម្មធនាគារដែលមានភាពរលូន និងពុំមានភាពស្មុគស្មាញសម្រាប់អតិថិជនរបស់ខ្លួន។ សាខា​ដំបូង​របស់ធនាគារ PPC Bank បាន​បើក​ដំណើរការ ​នៅតាម​បណ្ដោយមហាវិថី​នរោត្តម ព្រះមុនីវង្ស ក្នុង​តំបន់​បឹងត្របែក។ សាខា​ដំបូង​នេះ ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ទីស្នាក់ការ​កណ្ដាល អស់​រយៈពេល​ជា​យូរ​មកហើយ ដូចនេះ​វា​ពុំមាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​ឡើយចំពោះ​សាខា​បឹងត្របែក ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ណែនាំ​នូវ​លក្ខណៈ​ពិសេស នៃ​គំរូ​អាជីវកម្មថ្មី​របស់​ធនាគា​រ PPCBank ដល់​អតិថិជន​របស់​ខ្លួន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ ដល់​អតិថិជន​របស់​ខ្លួន។

នេះ​គឺជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធនាគារ PPC Bank បាន​សហការ​ជាមួយ «Socials – Coffee & Humanity» ដើម្បី​ណែនាំ​គោល​គំនិត នៃ​សាខា​ធនាគារ ដែលមាន​ហាង​កាហ្វេ​បើក​ដំណើរការ​នៅ​ខាងក្នុង។ អតិថិជន គឺ​ពិតជា​មាន​ភាព​ធុញទ្រាន់ ក្នុងការ​រង់ចាំ ដើម្បី​ទទួលបាន​ការផ្ដល់សេវា​កម្ម​នៅឯ​បញ្ជរ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​អាច​ពិសាភេសជ្ជៈ និង​អាហារសម្រន់ ដោយ​មិនចាំបាច់​ចាក​ចេញពី​ធនាគារ ខណៈពេល​កំពុង​រង់ចាំ នោះ​នឹងធ្វើ​ឲ្យ​ការ​ចំណាយពេល​រងចាំ របស់​ពួកគាត់​មានតម្លៃ។ ហាង​កាហ្វេ​នេះ បាន​ដំណើរការ​អស់​រយៈពេល ៦ខែ​មកហើយ នៅ​សាខា​បឹងត្របែក ដែល​បានបង្ហាញ​ពី​ភាពជា​ដៃគូ​មួយ ដែល​អាច​សម្រេច​ទៅបាន និង​មាន​និរន្តរភាព ហើយ​នៅសាខា​មួយទៀត​របស់​ធនាគារ PPC Bank ផ្សារ​អូ​ឬ​ស្សី ក៏​ទើបតែ​បើក​ដំណើរការ​ហាង​កាហ្វេ «Social Coffee» កាលពី​សបា្ដហ៍​មុននេះ​ផងដែរ។ វាមិនត្រឹមតែធ្វើឲ្យអតិថិជនចាស់ពេញចិត្តប៉ុណ្ណោះទេ តែក៏ទាក់ទាញអតិថិជនថ្មីដែលអោយចាប់អារម្មណ៍ទីតាំងធនាគារដ៏ទំនើបមួយនេះផងដែរ។

«ខណៈដែល អតិថិជន​អាច​ពិសាកាហ្វេ ឬ​អាហារសម្រន់ មាន​លក់​នៅក្នុង​ធនាគារ ដែល​យើង​ស្ដាប់ទៅ វា​ដូចជា​ល្អ​ម្យ៉ាងដែរ​ហើយនោះ តែធនាគារ PPC Bank ចង់​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះទៅទៀត ក្នុងការ​ផ្ដល់ជូន​ដល់​អតិថិជន» លោក Shin Chang Moo អគ្គនាយក​ធនាគារ PPC Bank បាន​ថ្លែងបញ្ជាក់។

លោកបន្ថែមទៀតថា «ចំណុច​នេះហើយ ដែល​បច្ចេកវិទ្យា និង​ការច្នៃ​ប្រ​ឌិតថ្មី ត្រូវបាន​យកមកប្រើ​ប្រាស់​ ដើម្បីធ្វើជា​ដំណោះស្រាយ។ ខ្ញុំ​សប្បាយរីករាយ​ក្នុងការ​ណែនាំ នូវ​សេវាកម្ម Mobile Teller ដែល​ដំណើរការ​នៅលើ Tablet ហើយ​គោលបំណង​របស់​យើង គឺ​ប្រើប្រាស់​វា ដើម្បី​កាត់បន្ថយ​ពេលវេលា​រង់ចាំ សម្រាប់​អតិថិជន​របស់​យើង។ នៅពេលនេះ អតិថិជន​របស់​ធនា​គារ PPCBank អាច​រីករាយ​ជាមួយនឹង ​ការទទួល​សេវា​ធនាគារ ដោយ​មិន​ចំ​បាច់​អង្គុយ​រង់ចាំ ដល់​លេខ​រៀង​របស់ខ្លួន​នោះទេ។ នៅពេលដែល​ពួកគាត់មកដល់​ធនាគារ​ភ្លាម បុគ្គលិក​របស់​យើង នឹង​ដើរ​តម្រង់​មករក​ពួកគាត់​ដោយមាន Tablet នៅ​នឹង​ដៃ ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​សម្រួល​ដល់​សេវាកម្មហិរញ្ញវត្ថុ ដែល​ពួកគាត់​ត្រូវការ ដូចជា​ការបើក​គណនី​ធនាគារ ការសួររក​អត្រា​ការប្រាក់ សម្រាប់​ការដាក់​ប្រាក់ ឬ​ប្រាក់កម្ចី និង​សេវាកម្ម​ជាច្រើន​ទៀត ដែល​ផ្ដល់​ដោយ​ធនាគារ PPC Bank»

នៅ​ធនាគារ PPC Bank សាខា​បឹងត្របែក មានការ​កែលម្អ​​ថ្មីៗជាច្រើន​ទៀត ដែល​បាន​ផ្ដល់ជូន។ នៅ​ទីនោះ គឺជា​ទីកន្លែងផ្ដល់នូវ​ឯកសិទ្ធិ «Gold Club» ដែលជា​ការផ្ដល់ជូន​ដល់​អតិថិជនប្រភេទ VIP ដើម្បី​មក​ទទួលយក​សេវាកម្ម​ធនាគារ ក្នុងបន្ទប់ពិសេស ដែលត្រូវបាន​បំពាក់​ដោយគ្រឿងបរិក្ខារយ៉ាង​ល្អស្អាត និង​មាន​ផាសុកភាព។

ម្យ៉ាងវិញទៀត នៅ​សា​ខា​បឹងត្របែក មាន​លក្ខណៈពិសេស​មួយ​ទៀត គឺ «China Desk» ដែល​បង្កើតឡើង​សម្រាប់​បំពេញតម្រូវការ របស់​ជនជាតិ​ចិន ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងការ​ស្វែងរក​ឱកាស​អាជីវកម្ម ដែលមាន​សក្ដានុពល នៅក្នុង​ប្រទេស​កម្ពុជា។ «ការផ្តោតសំខាន់ទៅលើមនុស្សជាសំខាន់តែងជាគោលការណ៍ចម្បងរបស់ពួកយើងក្នុងការបម្រើអតិថិជន។ ពួកយើងជឿជាក់ថានរណាក៏ដោយតែងជ្រើសយកកន្លែងដែលឲ្យតម្លៃ និងផ្តោតសំខាន់ទៅលើសុខុមាលភាពរបស់ពួកគេមិនថាក្នុងវិស័យធនាគារឬវិស័យផ្សេងទៀតឡើយ។ ហេតុនេះ ពួកយើងនឹងបន្តខិតខំបង្កើនគុណភាព និងកែលម្អផលិតផល ព្រមជាមួយនិងសេវាកម្មទាំងឡាយដែលពួកយើងមានសម្រាប់អតិថិជនទាំងអស់”នេះបើតាមប្រសាសន៍របស់លោក Shin ទាក់ទងទៅនឹងគំរូអាជីវកម្មគិតពី «អតិថិជនជាស្នូល» របស់ PPC Bank ។

ទន្ទឹមនឹងនេះផងដែរមានព័ត៌មានល្អសម្រាប់អតិថិជនដែលចាប់អារម្មណ៍ទៅមើលសាខាកែលម្អថ្មីរបស់ធនាគារ PPCBank។ ពួកគេអាចរីករាយជាមួយភេសជ្ជៈដែលប​ញ្ចុះ​តម្លៃ ៥០% នៅឯហាង​កាហ្វេ Social Coffee រហូតដល់ដំណាច់ឆ្នាំនេះ! ចាត់ទុកវាជាកាដូពិសេសដើម្បីថ្លែងអំណរគុណដល់អតិថិជនពីធនាគារ PPCBank សម្រាប់​រដូវ​កាលបុណ្យផ្សេងៗ នា​ដំណាច់​ឆ្នាំនេះ៕