(ភ្នំពេញ)៖ បច្ចុប្បន្ននេះ Smart Watch កំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ក៏បន្តបញ្ចេញនូវ Smart Watch ស៊េរីថ្មីរបស់ពួកគេជាមួយនឹងការអាប់ដេតនូវមុខងារថ្មីៗ និងបច្ចេកវិទ្យាជាច្រើន ដែលធ្វើឱ្យជីវិតរស់នៅកាន់តែមានភាពងាយស្រួលបំផុត។

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បានបញ្ចេញនូវ Smart Watch ចុងក្រោយបំផុតរបស់ខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០១៨នេះគឺ Apple Watch Series 4 ដែលបំពាក់នូវមុខងារថ្មីៗជាច្រើន និងអេក្រង់កាន់តែមានទំហំធំជាងមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏បញ្ចេញនូវនាឡិកា Galaxy Watch ស៊េរីថ្មីរបស់ខ្លួន ដែលមិនត្រឹមតែមានការរចនារូបរាងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះនោះទេ ប៉ុន្តែវាក៏បំពាក់នូវថាមពលថ្ម ដែលអាចប្រើប្រាស់បានដល់ទៅ៤ថ្ងៃ និងការទ្រទ្រង់នូវប្រព័ន្ធ LTE ថែមទៀតផង។ Galaxy Watch នេះត្រូវគេចាត់ទុកថា ជានាឡិកា Smart Watch ដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ Android ។

នេះជាការប្រៀបធៀបពីលក្ខណៈសម្បត្តិរបស់ Galaxy Watch និង Apple Watch Series 4៖

 

លក្ខណៈសម្បត្តិ៥យ៉ាង ដែលនាឡិកា Samsung Galaxy Watch អាចយកឈ្នះទៅលើ Apple Watch Series 4 នោះ។

១៖តម្លៃសមរម្យ
Samsung Galaxy Watch ដែលមានទំហំ 46mm មានតម្លៃ $350 និង42mm នៅក្នុងតម្លៃត្រឹមតែ $330 តែប៉ុណ្ណោះជាមួយនិងជម្រើស៣ពណ៌គឺ ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស។ ចំណែក នាឡិកា Apple Watch Series 4 គឺមានតម្លៃថ្លៃរហូតដល់ $399 ហើយសម្រាប់ LTE version គឺមានតម្លៃចាប់ផ្តើមពី $499 ដែលរួមជាមួយពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងពណ៌មាស។ សរុបមក បើពិនិត្យមើលទៅលើតម្លៃរបស់ស្មាតវ៉ចគឺ Samsung Galaxy Watch ល្អប្រសើរជាង Apple Watch Series 4

២៖ ការរចនារូបរាងដ៏ល្អឥតខ្ចោះ
ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Apple គឺមានការរចនាខុសប្លែកគ្នា ទៅលើនាឡិកាស្មាតវ៉ចរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវមុខនាឡិការាងជារង្វង់មូលដ៏កាលីប និងទាន់សម័យសម្រាប់តំរូវការអ្នកប្រើប្រាស់បច្ចុប្បន្ន ដែលមានទំហំ42mm និង46mm ។ហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ចេញនូវមុខនាឡិកា Series 4 ដែលមានពីរទំហំគឺ 40mm និង 44mm រាងការ៉េ ។

Samsung Galaxy Watch គឺភ្ជាប់ជាមួយនឹង Bezel ដែលអាចធ្វើការ Scroll ហើយវាក៏មានប៊ូតុងមួយ នៅផ្នែកខាងស្តាំនោះគឺជា Key សម្រាប់ត្រឡប់ថយក្រោយ និងក្រោមនោះគឺជា Home Key សម្រាប់វិលត្រឡប់ទៅកាន់ Main Screen វិញ វាពិតជាមានភាពងាយស្រួល នៅក្នុងការប្រើប្រាស់បំផុត។ ចំណែក Apple Watch គឺប្រើប្រាស់នូវ Digital Crown សម្រាប់ធ្វើការមើលទៅលើកម្មវិធី App Screen និងការអូសចុះក្រោមនៅលើ Page ណាមួយ។ សរុបមក ការរចនារបស់ Galaxy Watch នេះគឺល្អស្រស់ស្អាតជាង Apple Watch Series 4 និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។

៣៖ ការថែរក្សាសុខភាព
Samsung Galaxy Watch មានភ្ជាប់មកជាមួយនិងមុខងារ Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃ ដែលអាចជួយឲ្យអ្នកដឹងពីកម្រិត ចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និងជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ។

លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និងការសម្រាកតាមតម្រូវការផងដែរ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន ២១លំហាត់ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និងជួយតាមដានកម្រិតកាឡូរី ដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ។

៤៖ ថាមពលថ្មបានយូរ
អ្វីដែលអស្ចារ្យបំផុតសម្រាប់ Samsung Galaxy Watch នោះគឺថាមពលថ្មរបស់វា។ ជាក់ស្តែង ស្មាតវ៉ច Galaxy Watch នេះអាចប្រើប្រាស់បានយូរដល់ទៅ៤៨ម៉ោង និង៨០ម៉ោង។ ខណៈពេលដែល Apple Watch Series 4 មិនអាចកាន់ថាមពលថ្មយូរបានដល់មួយថ្ងៃផងនោះ។

៥៖ ការភ្ជាប់ជាមួយស្មាតហ្វូនកាន់តែងាយស្រួល
នាឡិកា Samsung Galaxy Watch នេះអាចប្រើប្រាស់បានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy នោះ វាពិតជាមានភាពងាយស្រួល ក្នុងការភ្ជាប់ទំនាក់ទំនងជាទីបំផុត។ បើក្រឡេកមើលទៅលើ Apple Watch Series 4 វិញនោះ គឺអាចប្រើប្រាស់បានតែជាមួយនឹង iPhones ប៉ុណ្ណោះ។ ដូចនេះ ស្មាតវ៉ច Galaxy Watch គឺជាជម្រើសល្អបំផុតសម្រាប់ការតភ្ជាប់នូវ Platform ពីរគឺAndroid និង iOS បាន។

ដូច្នេះ លក្ខណៈសម្បត្តិទាំង៥នេះ ពិតជាបង្ហាញថា Samsung Galaxy Watch ល្អជាងនាឡិកា Apple Watch Series 4 ទាំងតម្លៃ ការរចនារូបរាង ថាមពលថ្ម ប្រព័ន្ធថែរក្សាសុខភាព និងការភ្ជាប់ទំនងជាមួយស្មាតហ្វូន៕