(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពបទប្បញ្ញត្តិថ្មីៗ ស្តីពីពន្ធដារ ប្រមទាំងវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយ ក្នុងចំណោមបុគ្គលទាក់ទិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ»

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន សហគ្រាសចំនួន២៥០សហគ្រាស។

លោក វ៉ាន់ ពុទ្ធិពល បានថ្លែងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ដល់ក្រុមហ៊ុន-សហគ្រាស បានយល់ដឹងអំពីនីតិវិធី និងវិធីសាស្ត្រនៃការបែងចែក ចំណូលចំណាយ ក្នុងចំណោមបុគ្គលទាក់ទិន ឲ្យស្របតាមគោលការណ៍ ជំហោងដៃ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដោយចៀសវាងប្រតិបត្តិការផ្ទេរថ្លៃដែលមិនឆ្លុះបញ្ចាំងពីតម្លៃទីផ្សារ ជាក់ស្តែង ព្រមទាំងផ្សព្វផ្សាយ អំពើវឌ្ឍនភាពបទប្បញ្ញត្តិថ្មីៗ ស្តីពីពន្ធដារបន្ថែមទៀត។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖