(ភ្នំពេញ)៖ ក្រុមហ៊ុន V Japan Tech Inter (វី យេផេន ថេក អ៊ិនធើ) ដែលបម្រើសេវាកម្មតម្លើងជួសជុល ប្រព័ន្ធប្រេងឥន្ធនៈ និងហ្គាសទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដែលប្រកាសឲ្យជនខិលខូច ដែលបានយកឈ្មោះក្រុមហ៊ុនទៅប្រើប្រាស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន បើពុំដូច្នេះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ក្រុមហ៊ុន V Japan Tech Inter ឲ្យដឹងថា ថ្មីៗនេះមានជនខិលខូច និងនីតិបុគ្គលមួយចំនួនបានលួចចម្លងយកឈ្មោះ និងគំរូម៉ូដែលម៉ាស៊ីនចាក់សាំង ឲ្យដូចជារបស់ក្រុមហ៊ុន V Japan Tech Inter មកផ្សព្វផ្សាយ ឬលួចលាក់ដែលនាំឲ្យអតិថិជន និងសាធារណជនមានការភ័ន្ដច្រឡំ។

ក្រុមហ៊ុន V Japan Tech Inter បញ្ជាក់ថា ក្រុមហ៊ុនពុំមានលក់សិទ្ធិតំណាងចែកចាយ ទៅឲ្យរូបវ័ន្ដបុគ្គល ឬនីតិបុគ្គលណាមួយផ្សេងក្រៅពី បុគ្គលិក ឬភ្នាក់ងាររបស់ក្រុមហ៊ុន ដែលមានឯកសណ្ឋាន និងកាត់សម្គាល់របស់ក្រុមហ៊ុនឡើយ៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រុមហ៊ុន V Japan Tech Inter ខាងក្រោម៖