(ភ្នំពេញ)៖ ក្នុងឱកាសអបអរការបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិសែនសុខខួប១០ឆ្នាំ មន្ទីរពេទ្យនឹងធ្វើការបញ្ចុះតម្លៃពិសេសចំនួន២៥% ជូនគ្រប់អតិថិជនទាំងអស់ ដែលបានអញ្ជើញមកពិនិត្យសុខភាពទៅលើផ្នែកចំនួន៣ រួមមាន៖ ពិនិត្យអេកូ, ពិនិត្យឈាម និងពិនិត្យសុដន់។

ពិសេសជាងនេះទៀតនោះ មន្ទីរពេទ្យនឹងពិនិត្យសុខភាពដោយមិនយកកម្រៃចំពោះ គ្រប់មន្ត្រីសាធារណៈ អតីតមន្ត្រីសាធារណៈ, អតីតយុទ្ឋជន, បុគ្គលិក, កម្មករ, និយោជិតគ្រប់រូបដែលមានប័ណ្ណសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

សូមជម្រាបថា មន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែនសុខ មានអាសយដ្ឋានស្ថិតនៅអគារលេខ៩១-៩៦ លើដងវិថីលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕