(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើស បេក្ខជនប្រឡងចូលរៀន វគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២០ សម្រាប់តំបន់ភ្នំពេញ និងតំបន់ជុំវិញ ដែលប្រព្រឹត្ដទៅនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, ចុះឈ្មោះប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សម្រាប់កាលបរិច្ឆេទនៃការប្រឡង នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយការប្រឡងបានចែកចេញជា ២វគ្គខុសៗគ្នា ដោយមានវិញ្ញាសារសរសេរ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៩ ខែកុម្ភៈ និងប្រកាសលទ្ធផលនៅថ្ងៃទី២០ ខែកុម្ភៈ, សម្រាប់វិញ្ញាសារប្រឡងផ្ទាល់មាត់ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ចំនួន និងលក្ខខណ្ឌនៃការជ្រើសរើស មានដូចខាងក្រោមនេះ៖ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 017 555 967 ។