(ភ្នំពេញ)៖ កម្មវិធីប្រូម៉ូសិនពិសេសថ្មីបំផុត ពីអជ្ញាធរទេសចរណ៍ថៃ ជួយសន្សំសំចៃបន្ថែមដល់ភ្ញៀវទេសចរកម្ពុជា ជាមួយនឹងការលក់ប្រម៉ូសិនបញ្ចុះតម្លៃពិសេស ក្រោមកម្មវិធី «Amazing Thailand Grand Sale» ដើម្បីអបអរពេលដំណាច់ឆ្នាំ តាមរយៈការប្រើប្រាស់ «លិខិតឆ្លងដែនឯកសិទ្ធិ» ដោយកម្មវិធីប្រូម៉ូសិននេះ ផ្ដោតលើភ្ញៀវទេសចរណ៍មកពីកម្ពុជា និងប្រទេសក្នុងតំបន់ ដែលមកលេងប្រទេសថៃ។

ភ្ញៀវទេសចរណ៍ទាំងនេះ នឹងអាចកាត់បន្ថយចំណាយ និងសន្សំសំចៃបានច្រើនសម្រាប់ការជាវសេវាកម្ម និងទំនិញពេញនិយមនានា ដែលមាននៅតាមទីកន្លែងដៃគូសហការផ្សេងៗ ដូចជា ផ្សារទំនើបស្យាមផារ៉ាហ្គនដ៏ល្បីឈ្មោះ ផ្សារទំនើបប៊ីកស៊ី មន្ទីរពេទ្យបាងកក ហាងស្ប៉ា និងហាងលក់គ្រឿងអលង្ការ ព្រមទាំងទីកន្លែងទេសចរណ៍ផ្សេងៗទៀត រួមមានវិទ្យាស្ថានវិទ្យាសាស្ត្រសមុទ្រ និងទីក្រុងឧទ្យានស្យាមជាដើម ។

កម្មវិធីប្រូម៉ូសិននេះ ផ្ដល់ជូននូវការបញ្ចុះតម្លៃបន្ថែមទៀត លើកម្មវិធីបញ្ចុះតម្លៃ ដែលមានស្រាប់ពីផ្សារទំនើប និងហាងដៃគូរសហការ ក្នុងបណ្ដាទីក្រុងនានាក្នុងប្រទេសថៃ ដូចជាទីក្រុងបាងកក ភូកេត តាក់ ឧដុនថានីនិងណងខាយ ព្រមទាំងខេត្តសុរិន្ទ ដែលនៅជាប់ព្រំដែនភាគខាងជើងប្រទេសកម្ពុជាផងដែរ។

ភ្ញៀវទេសចរដែលធ្វើដំណើរទៅប្រទេសថៃ នឹងទទួលបានការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសៗភ្លាមៗតែម្ដង នៅពេលទិញទំនិញ និងប្រើប្រាស់សេវាកម្មនានា នៅតាមហាងដែលចូលរួមក្នុងកម្មវិធីបញ្ចុះតម្លៃពិសេស ក្រោមកម្មវិធី «Amazing Thailand Grand Sale» ដោយគ្រាន់តែបង្ហាញលិខិតឆ្លងដែន ទៅបុគ្គលិកប្រចាំការនៅតាមហាងទាំងនោះតែប៉ុណ្ណោះ។

លោក យុទ្ធថាស័ក្តិ ស៊ូផាសន ប្រធានអជ្ញាធរទេសចរណ៍ថៃ បានថ្លែងថា កម្មវិធីថ្មីនេះ នឹងបន្តរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រទេសថៃ ឲ្យក្លាយជាគោលដៅទេសចរណ៍ សម្រាប់ការដើរផ្សារទិញទំនិញ ទេសចរណ៍វេជ្ជសាស្ត្រ និងទីលំហែកាយ សម្រាប់ប្រជាជន ដែលរស់នៅក្នុងបណ្ដាប្រទេសក្នុងតំបន់។

លោក យុទ្ធថាស័ក្តិ បានថ្លែងថា «អជ្ញាធរទេសចរណ៍ថៃ កំពុងសហការជាមួយដៃគូររបស់យើង ដែលមានទាំងរោងចក្រផលិត មានទាំងម៉ាកយីហោល្បីៗ ផ្សារទំនើប ហាងទំនិញ ទីកន្លែងទេសចរណ៍ផ្សេងៗ និងក្រុមហ៊ុនផ្ដល់សេវាប័ណ្ណឥណទាន ដើម្បីផ្ដល់ឲ្យភ្ញៀវទេសចរណ៍ដែលមកដល់ប្រទេសថៃនូវ «លិខិតឆ្លងដែនឯកសិទ្ធិ»។ ភ្ញៀវទេសចរណ៍ នឹងបានរីករាយជាមួយនឹងការបញ្ចុះតម្លៃយ៉ាងអស្ចារ្យ សម្រាប់ប្រូម៉ូសិនពិសេសពីកម្មវិធី «Amazing Thailand Grand Sale» ដែលប្រព្រឹត្តទៅចំពេលល្អសមស្រប ក្នុងការមកលេងប្រទេសថៃ និងទិញទំនិញ និងប្រើប្រាស់សេវាកម្មនានា នៅមុនឱកាសរដូវបុណ្យដែលចូលមកដល់នៅខែធ្នូនេះ» ។

អាជ្ញាធរទេសចរណ៍ថៃ ក៏កំពុងផ្សព្វផ្សាយជំរុញការលក់ទំនិញពេញនិយម ក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលមានដូចជាក្រណាត់ថៃល្អបំផុត គ្រឿងសម្អាង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ ម្យ៉ាងទៀត អាជ្ញាធរទេសចរណ៍ថៃ ក៏ធ្វើការផ្សព្វផ្សាយ និងបង្កើត «ព្រឹត្តិការណ៍ទិញទំនិញ» បែបភ្ញាក់ផ្អើល នៅតាមផ្សារទំនើប និងហាងទំនិញនានា ក្នុងបណ្ដាទីក្រុងធំៗ ដើម្បីផ្ដល់ជាអនុស្សាវរីយ៍ពិសេសៗសម្រាប់ភ្ញៀវទេសចរណ៍ដែលបានមកលេង។

ខិតប័ណ្ណនានា រួមជាមួយព័ត៌មានលម្អិតអំពី «លិខិតឆ្លងដែនឯកសិទ្ធិ» និងដៃគូរសហការ នឹងត្រូវបានផ្ដល់ឲ្យទៅភ្ញៀវទេសចរណ៍ នៅពេលដែលពួកគេបានមកដល់ អាកាសយានដ្ឋាននានារបស់ប្រទេសថៃ ឬចូលទៅមើលក្នុងគេហទំព័រ https://passportprivileges.tourismthailand.org/ ដើម្បីបានស្វែងយល់បន្ថែម ៕

ព័ត៌មានទំនាក់ទនង កញ្ញា Natthineethiti (Nikki) Phinyapincha - Asialife Media (Thailand) Co., Ltd.
ទូរស័ព្ទ៖ +66 61 527 6999
អ៊ីមែល៖ [email protected]
គេហទំព័រ៖ https://passportprivileges.tourismthailand.org/
Facebook: https://www.facebook.com/AmazingThailandCambodia/