(ភ្នំពេញ)៖ ឌីជេ រូបស្រស់សោភា ពូកែច្នៃប្រឌិតធ្វើបទភ្លេងរបៀបញាក់កន្ដ្រាក់អារម្មណ៍យ៉ាងប្លែកជក់ចិត្ដ បែប EDM និងតែងតែបង្កើតបរិយាកាសរាំកំសាន្ដ កាន់តែសប្បាយរីករាយទៅតាមកម្មវិធីប្រគំតន្រ្ដីផ្សេងៗជាតិ-អន្ដរជាតិ, កញ្ញា ម៉ៃលី (Maily) ត្រូវបានធ្វើជាទូតសុច្ឆន្ទៈ (Brand Ambassador) ប្រចាំម៉ាកនាឡិកាដៃ ICE-WATCH ម៉ូដែលថ្មីដ៏ប្រណិតគ្មានពីរ គឺ ICE cosmos ។

ការបង្ហាញវត្ដមានដ៏ថ្មីស្រឡាងនៃម៉ូដែល ICE cosmos ជាម៉ូដែលចុងក្រោយគេបង្អស់របស់ Ice-Watch ដែលមាន៨ម៉ូត និង២ទំហំរចនាមុខនាឡិកា ភ្ជាប់មកជាមួយត្បូងរំលេចពន្លឺភ្លឺផ្លេក ដូចហ្វូងតារា នៅក្នុងលំហរនៃកាឡាក់ស៊ី ហើយគ្រប់ម៉ូតទាំងអស់របស់ ICE cosmos សុទ្ធតែមានរំលេចទៅដោយត្បូងគ្រីស្តាល់ (Crystal) ម៉ាក Swarovski ដ៏ស្អាតប្រណិតទន់ភ្លន់ សាកសមបំផុតសម្រាប់សុភាពនារី និងបុរសគ្រប់រូប ។

ទន្ទឹមនឹងនោះ កញ្ញា ម៉ៃលី ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនពេលពាក់នាឡិកាដៃម៉ូដែលថ្មី ICE cosmos នេះថា «នាឡិកាដៃម៉ាក ICE-WATCH ម៉ូដែលថ្មី ICE cosmos នេះ គឺពិតជាស្អាតប្រណិតណាស់ ដោយរាល់ការរចនា គឺល្អឥតខ្ចោះ ដែលនៅពេលពាក់នៅលើដៃ ពិសេសគឺលើទំហំដៃខ្ញុំ ទោះដៃខ្ញុំតូច ដែលពិបាករកទំហំ ក៏ពាក់ត្រូវដែរ ហើយស្អាតសមនឹងដៃទៀត ពិតជាពេញចិត្ដ និងស្រលាញ់ខ្លាំងណាស់»

ឌីជេដ៏ស្រស់សោភាពរូបនេះ បានឲ្យដឹងទៀតថា «អ្វីដែលកាន់តែពិសេសនោះ ខ្ញុំត្រូវបានជ្រើសជាទូតសុច្ឆន្ទៈនៃម៉ាកនាឡិកាដៃ ICE-WATCH ម៉ូដែលថ្មីដ៏ស្រស់ស្អាត ICE cosmos គឺខ្ញុំកាន់តែសប្បាយចិត្ដ ហើយនេះក៏ជាលើកដំបូងសម្រាប់ខ្ញុំដែល»

ម៉ៃលីប​ន្ដថា នាងជឿជាក់ថា ម៉ាកនាឡិកាដៃ ដ៏ប្រណិត ច្នៃប្រឌិតដ៏អស្ចារ្យនេះ នឹងបំពេញនូវតំរូវការ និងសេចក្ដីចង់បានរបស់បងប្អូនយើង ព្រោះនាឡិកាដៃ ICE-WATCH ម៉ូដែលថ្មីដ៏ស្រស់ស្អាតនេះ មានរូបរាង(Cute...)គួរឲ្យស្រលាញ់ តម្លៃសមរម្យ និងសាកសមបំផុតសម្រាប់ស្ដ្រីគ្រប់រូប ដែលជួយបន្ថែមពីលើភាពស្រស់ស្អាតមួយកម្រិតទៀត មិនថាពាក់ទៅធ្វើការងារ​ ដើរកំសាន្ដ និងកម្មវិធីផ្សេងៗ ៕