(ភ្នំពេញ)៖ មន្ទីរសម្ភព «ណូប៊ែល» បានបើកសម្ពោធជាផ្លូវការហើយ​ ក្រោម​អធិបតីភាពលោក សេង ទៀង ជំនួយការផ្ទាល់សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង ភីរក្ស ជាស្ថាបនិកមន្ទីរសម្ភព «ណូប៊ែល» ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស​ និងក្រុមគ្រូពេទ្យជំនាញ យ៉ាងអធិកអធមក្រៃលែង។​

មន្ទីរសម្ភព​ «​ណូប៊ែល» ​មានកម្ពស់១៤ជាន់​​ ដែលក្នុងនោះមានបន្ទប់ធម្មតា​ និងបន្ទប់ V​IP ជាច្រើនកម្រិត​ ផ្តល់សេវាកម្មដោយក្រុមវេជ្ជបណ្ឌិត​ និង​ឆ្មបជំនាញរួមនឹងឧបករណ៍ទំនើបៗ ដើម្បីឲ្យអតិថិជនទទួលបាននូវការពេញចិត្ត​​។​ ឆ្លៀតក្នុងឱកាសសម្ពោធជាផ្លូវការ​ មន្ទីរសម្ភព​ «ណូប៊ែល» មានការបញ្ចុះតម្លៃ៣០% លើ​គ្រប់សេវាកម្មរហូតដល់ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩។​

សូមបញ្ជាក់ថា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង ភីរក្ស​ គឺជាគ្រូពេទ្យឯកទេសផ្នែកសម្ភព​ និងរោគស្ត្រី​ ដែលមានបទពិសោធន៍ជាង២០ឆ្នាំមកហើយ​ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់​ បានសម្រេចចិត្តបង្កើតមន្ទីរសម្ភព​ ណូប៊ែលនេះឡើង ដើម្បីបម្រើសេវាកម្មជូនអតិថិជនគ្រប់ជាន់ថ្នាក់​។​

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សេង ភីរក្ស បានបញ្ជាក់ថា មន្ទីរសម្ភព «ណូប៊ែល» មានទទួលបម្រើសេវាកម្មជាច្រើនដូចជាផ្នែកសម្ភព​៖ ពិនិត្យផ្ទៃពោះ, សម្រាលធម្មតា, សម្រាលដោយពុំមានការឈឺចាប់, សម្រាលដោយវះកាត់, ពិនិត្យសុខភាពក្រោយសម្រាល, ពិនិត្យអេកូពណ៌​4D, ថតកាំរស្មី X, ពិនិត្យឈាម លាមក ទឹកនោះ, វាស់បេះដូងដោយម៉ាស៊ីស្វ័យវិភាគ, ចាក់វ៉ាក់សាំងគ្រប់ប្រភេទ​។ ផ្នែករោគស្ត្រី មាន​ពិនិត្យព្យាបាល ធ្លាក់ស រលាកមាត់ស្បូន រលាកដៃស្បូន ពិនិត្យស្រាវជ្រាវកោសិកាមហារីកមាត់ស្បូន សេវារលូត​រំលូតដោយសុវត្ថិភាព សេវាពន្យារកំណើត វះកាត់កូនក្រៅស្បូន ដុំគីសដៃស្បូន ដុំស្បូន​ ស្បូនស្រុត ដុំដោះ​។ល។

សូមជម្រាបថា មន្ទីរសម្ភព «ណូប៊ែល» មានទីតាំងស្ថិតនៅអគារលេខ៧៦ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ៕​