(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨០៨គ្រឿង រកឃើញល្មើសច្បាប់៣៣៥គ្រឿង (ម៉ូតូ៦៧%) អប់រំ១៣៥គ្រឿង និងផាកពិន័យ២០០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០២​ ខែធ្នូនេះ ត្រួតពិនិត្យបានចំនួន៧៧២គ្រឿង, អប់រំ៥៦គ្រឿង និងផាកពិន័យ១៥៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន៧,៨៥៤គ្រឿង រកឃើញយានយន្តល្មើស ១,០០១គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៣៦១គ្រឿង និងផាកពិន័យ៦៤០គ្រឿង៕