(បាត់ដំបង)៖ ប្រាសាក់ បាននឹងកំពុងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិព័រណ៍ការងារនេះ នឹងផ្តល់ឱកាសដល់បេក្ខជន ស្វែងរកការងារធ្វើ ដែលរស់នៅក្នុងខេត្តបាត់ដំបង ដើម្បីដាក់ពាក្យសុំបម្រើការងារ ចូលរួមសម្ភាសដោយផ្ទាល់ និងទទួលបានការប្រឹក្សាអាជីពការងារ ពីក្រុមការងារជ្រើសរើសបុគ្គលិក ប្រកបដោយភាពរួសរាយរាក់ទាក់របស់ប្រាសាក់។

តាមការអះអាងរបស់លោក ហឿន ហុន្នី នាយកនាយកដ្ឋានបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឲ្យដឹងថា ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងមានកិត្យានុភាពនៅកម្ពុជា គឺជានិយោជកនៃជម្រើសសម្រាប់ភាពរីកចម្រើនអាជីពការងាររបស់បុគ្គលិក ដោយប្រាសាក់បានវិនិយោគយ៉ាងច្រើន ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក បង្កើតបរិយាកាសការងារល្អ និងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន។

ជារៀងរាល់ឆ្នាំ ប្រាសាក់តែងតែបើកឱកាសទទួលយកនិស្សិត ដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាជានិស្សិតបម្រើការងារស្ម័គ្រចិត្ត និងបុគ្គលិកពេញសិទ្ធ ដើម្បីបង្កើតគ្រឹះអាជីពការងារ ពោលគឺទទួលយកបទពិសោធន៍ ជាក់ស្តែង ពីការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។

ដូច្នេះ សូមកុំឱ្យខកខានឱកាសនេះឲ្យសោះ! នេះគឺជាឱកាសដ៏ពិសេស ដើម្បីចាប់យកការងារ ក្នុងក្តីសុបិនរបស់អ្នក! សូមចាប់ផ្តើមអាជីព ជាមួយប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ដើម្បីវិថីអាជីពការងារប្រកបដោយភាពជោគជ័យ។

ដើម្បីស្វែងរកឱកាសការងារនៅប្រាសាក់ សូមចូលទៅកាន់ https://www.prasac.com.kh/en/careers/job-opportunity