(ភ្នំពេញ)៖ មហាព្រឹត្ដិការណ៍ ប្រគំតន្ដ្រីដ៏កក្រើកប្រចាំឆ្នាំ២០១៩ របស់តន្ដ្រីទេសចរណ៍ ខារ៉ាបាវ (CARABAO) បានមកដល់ទៀតហើយ ដែលនឹងនាំមកនូវទស្សនីយភាពថ្មី ប្លែកចម្លែកអារម្មណ៍ ធានាថានឹងសប្បាយហូរកញ្ជៀវ ជាមួយនឹងចង្វាក់ភ្លេង និងក្បាច់រាំ រស់រវើក ជាមួយនឹងវត្ដមានរបស់តារាចម្រៀងល្បីៗប្រចាំកម្ពុជាជាច្រើនរូប ដែលសុទ្ធតែជា តារាក្នុងដួងចិត្ដ របស់ទស្សនិកជន ។

តារាចម្រៀងល្បីៗរួមមាន៖ លោក ព្រាប សុវត្ថិ, លោក ខេមរៈ​ សិរីមន្ដ, កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា រ៉េត ស៊ូហ្សាណា, លោក នី រតនា និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត ធានាថានឹងសប្បាយរីករាយ ស្រែកហូរកញ្ជៀវតែម្ដង ។

មហាព្រឹតិ្តការណ៍នេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅសួនច្បារមាត់ទន្លេ ច្រមុះជ្រូក ក្រុងតាខ្មៅ ចាប់ពីម៉ោង៦ល្ងាចតទៅ ។ភាពអស្ចារ្យទាំងស្រុង ពីមហាព្រឹត្ដិការណ៍ដ៏កក្រើកនេះ ទូរទស្សន៍ Fresh News នឹងធ្វើការផ្សាយផ្ទាល់។ លើសពីនោះ ក៏មាននៅលើ App Fresh News, Facebook Fresh News, Youtube និងនៅលើគេហទំព័រ Fresh News ផងដែរ។

ដូច្នេះ មហាជននៅតាមបណ្ដាខេត្ត-ក្រុង-រាជធានី​ អាចរីករាយទស្សនាយ៉ាងរីករាយ ជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀង ដ៏ល្បីជាច្រើនរូប ប្រចាំកម្ពុជា ដែលជាតារាក្នុងដួងចិត្តរបស់លោកអ្នក យ៉ាងងាយស្រួល៕