(បាត់​ដំបង)៖ ​​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាកម្លាំងអាវុធហត្ថ​អំពីការ បង្ការ បង្រ្កាប សង្រ្គោះ និងការយកចិត្តទុកដាក់លើបញ្ហាភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេស​បញ្ហាគ្រឿងញៀនដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម​។

ជាក់ស្ដែង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដាក់ចេញនូវផែនការ​អនុវត្តការ បង្ក្រាបទប់ស្កាត់ រាល់បទល្មើស ជាពិសេស​បទល្មើសគ្រឿងញៀន រហូតបង្ក្រាបបាននៅចំណុចភូមិអូរចា សង្កាត់អូរចារ ក្រុងបាត់ដំបង ​ដោយឃាត់ខ្លួនជនសង្ស័យចំនួន​៤នាក់។

លោកឧត្តមសេនីយ៍មមេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទី៖

១៖ឈ្មោះឈុំ ឆេត ​អាយុ៤០ឆ្នាំ មុខរបរកម្មករ, ទី
២៖ឈ្មោះ នាង ប៊ុនថាន​ អាយុ​២៨ឆ្នាំ មុខរបរកម្មករ, ទី
៣៖ឈ្មោះ ខ្វាន់ រស្មី ភេទស្រី អាយុ​២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី
៤៖ឈ្មោះ ម៉ៅ ​វុទ្ធី អាយុ​២៩ឆ្នាំ មុខរបរកម្មករ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន​៤០កញ្ចប់, ទូរស័ព្ទដៃចំនួន​០២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត ​កសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕​