(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៦៥៩គ្រឿង រកឃើញល្មើសច្បាប់៨២៤គ្រឿង (ម៉ូតូ៧៨%) អប់រំ៣៩២គ្រឿង និងផាកពិន័យ៤៣២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន៥៤៦គ្រឿង, អប់រំ១៣៦គ្រឿង និងផាកពិន័យ២១៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៣៥,៤៧២គ្រឿង រកឃើញយានយន្តល្មើស២៥,៨៥៦គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ៧,៣៧៥គ្រឿង និងផាកពិន័យ១៨,៤៨១គ្រឿង៕