(ភ្មំពេញ)៖ ប៉ុន្មានឆ្នាំងចុងក្រោយនេះ កីឡាបាល់ទាត់បាននិងកំពុងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ជាកត្តាធ្វើឲ្យកីឡាករ និងអ្នកនិយមលេងបាល់ទាត់ស្វះស្វែង រកកន្លែងលេងដែលល្អៗ និងស្តង់ដារដើម្បីការហាត់សមផង ប្រកួតផង និងដើម្បីសុខភាពផង។

តម្រូវការខាងលើ បានជម្រុញឲ្យសហគ្រិនកម្ពុជាបែរមកវិនិយោគទៅលើការកសាងតារាងបាល់ទាត់សិប្បនិមិ្មត ស្ទើរគ្រប់កន្លែងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។

នៅក្នុងចំណោមតារាងបាល់ទាត់ល្បីៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា AUPP Sport Club ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្មំពេញ (AUPP) ជាតារាងបាល់ទាត់មួយ ដែលមានការគាំទ្រយ៉ាងច្រើន ពីកីឡាករនិងអ្នកនិយមលេងបាល់ទាត់ ដោយសារតែតារាងបាល់មួយនេះកសាងឡើងតាមស្តង់ដារបស់ FIFA ដូចជាទំហ៊ំតារាង បរិវេណទាំងមូល និងបរិកាសជុំវិញពុំមានការបំពុលបរិស្ថាន រួមទាំងមានគ្រូបង្វឹកនិងអាជ្ញារកណ្តាលទៅតាមតម្រូវការ។

បើទោះបីជាតារាងបាល់ទាត់ AUPP Sport Club មានស្តង់ដា FIFA ក៏ដោយ តម្លៃនៃការជួលលេងមិនខ្ពស់ដូចនៅតារាងដ៏ទៃៗទៀតឡើយ ព្រោះតារាងបាល់ទាត់មួយនេះបង្កើតឡើងក្នុងគោលបំណងបី៖ ទីមួយគឺដើម្បីបម្រើកាយសម្បទារនិងផ្នែកកីឡាដល់និស្សិតរបស់ AUPP ទីពីរផ្តល់ឱកាសដល់អ្នកនិយមលេងកីឡាបាល់ទាត់អាចហាត់សមឬប្រកួតជាមិត្តភាពក្នុងចំណោមមិត្តភក្តិឬសហការីរបស់ខ្លួន និងទីបីដើម្បីចូលរួមចំណែកដល់ការលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈការផ្តល់ទីតាំងសម្រាប់ការហាត់សមឬប្រកួតរបស់កីឡាករអាជីពថ្នាក់ជាតិរបស់កម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ៖ 087 61 50 09/ 099 23 50 09
ទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អាគារលេខ២៧៨H ផ្លូវលេខ២០១R ភូមិក្រោលគោ សង្កាត់គីឡូមេ៉ត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីយភ្នំពេញ។ នៅក្បែរវត្តទួល/ឬខាងមុខភូមិគ្រឹះរបស់លោករដ្ឋមន្រ្តី ជា សុផារ៉ា ប្រហែល៧០០មែត្រ។
Facebook Page: AUPP Sport Club