(ភ្នំពេញ)៖ លោក អន នាង នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នសពតំកលនៅគេហដ្ឋាន ស្ថិតនៅតាមបណ្ដោយផ្លូវ២១A ភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ទល់មុខសាលាឃុំស្វាយរលំ) ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី មន្ដ្រីរាជការ ខណ្ឌ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព៕​