(ភ្នំពេញ)៖ សាប៊ូ Ora នឹងធ្វើកម្មវិធីលក់ផលិតផល នៅ១៨ខេត្ត រាជធានី មួយខែពេញ ដោយចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះទៅ រួមទាំងកម្មវិធីពិសេសជាច្រើនទៀត ។

កម្មវិធីលក់ផលិតផលនេះ រាប់បញ្ចូលទាំងការដាក់តាំងបង្ហាញផលិតផល លក់ផលិតផល ការថែមជូនផលិតផល និងផ្ដល់សន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ ពីសាប៊ូ Ora។

ខេត្ត រាជធានីទាំង១៨ ដែលនឹងត្រូវប្រារព្ធកម្មវិធី រួមមាន កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ និងភ្នំពេញ។ កម្មវិធីនេះនឹងធ្វើនៅឡើងនៅផ្សារធំៗប្រចាំខេត្ត ឬរាជធានីទាំងនោះ។

រង្វាន់ឆ្នោតផ្សងសំណាងមានបន្តោងខ្សែកមាស១២០រង្វាន់ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ កាលពីប៉ុន្មានខែមុន សាប៊ូ Ora ក៏បានធ្វើកម្មវិធីនេះឡើងម្តងរួចហើយ ដោយបានរកឃើញម្ចាស់ម៉ាស៊ីនបោកខោអាវ១២០គ្រឿងផងដែរ៕