(ភ្នំពេញ)៖ ស្មាតហ្វូន Huawei ត្រកូល nova3 ស៊េរី ដែលទទួលបានការគាំទ្រខ្លាំង មានការពេញនិយមបំផុត និងអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកា នៅឆ្នាំ២០១៨ បង្ហាញមុខមាត់កូនពៅ ណូវ៉ា៣ឡៃត៍ ជាមួយភាព ទាក់ទាញទាំងតម្លៃ ការរចនា និងសមត្ថភាព ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ។ ស្មាតហ្វូននេះ មានតម្លៃត្រឹមតែ ២៥៩ដុល្លារ និងមានលក្ខណៈពិសេសៗជាច្រើន។

ស្មាតហ្វូន Nova 3Lite (ណូវ៉ា៣ឡៃត៍) ជាប្រភេទស្មាតហ្វូន មានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ ៩០.១% និងកំរិតបង្ហាញ ២៣៤៩* ១០៨០ High Resolution លាតកប់គែម ច្បាស់ត្រជាក់ភ្នែក ពេញភ្នែក តួររលើបរលោងចែងចាំង គែមកោងទាក់ទាញ ពណ៌ឆើតឆាយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ ក្នុងការបង្ហាញរូបភាពល្អបំផុត។

មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះ បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ១៦MP + ២MP AI Lighting និងកាមេរ៉ា ក្រោយពីរគ្រាប់ ១៣MP + ២MP ដែលអ្នកអាចថតរូបបានច្បាស់ ឡូយ កាលីប ទាន់សម័យ ជាមួយមុខងារ Master AI Photography ស្គាល់បាន២២ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់និមួយៗ ល្អឥតខ្ចោះ។

មុខងារ Wide Aperture Mode ដែលកាមេរ៉ាក្រោយទាំងពីរគ្រាប់ អាចចាប់យករូបភាពព្រាល ផ្ទៃខាងក្រោយដាច់ពីគ្នា និងមុខងារ Hand-held Night Mode ថតនៅពេលយប់បានយ៉ាងស្អាត លែងបារម្ភរឿងខ្វះពន្លឺ។

អ្នកចូលចិត្តលេងហ្គេម ដឹងតែលង់ជាមួយណូវ៉ា៣ឡៃត៍ហើយ ដែលមានអេក្រង់ធំ ធានាម៉ាអែម ល្បឿនគាប់ចិត្តជាមួយនឹង CPU Kirin 710 និង GPU Turbo ដែលអាចបង្កើនថាមពល ដំណើរការក្រាហ្វិច និងអាចឲ្យអ្នករីករាយជាមួយការលេងហ្គេម យ៉ាងរលូនដោយមិនរអាក់រអួល។

សមត្ថភាពក្នុងការដំណើរការ របស់ស្មាតហ្វូនណូវ៉ា៣កូនពៅនេះ មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យ ដែលមាន RAM ទំហំ៤GB ROM ៦៤GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់៤០០GB។ រីឯថាមពលថ្មវិញ មានថាមពលថ្មខ្លាំងមហាសាល៤,០០០mAh ដូច្នេះអ្នកលែងបារម្ភការសាកថ្ម ញឹកញាប់ទៀតហើយ។

រកឯណាបានស្មាតហ្វូន តម្លៃត្រឹមតែ ២៤៩ដុល្លារ ហើយមានមុខងារឡើងពិសេសៗ កប់ៗជាច្រើនអីចឹងនោះ និងមានជម្រើសពីរពណ៌ទាន់សម័យ គឺពណ៌ខ្មៅ (Midnight Black) និងពណ៌ខៀវ (Sapphire Blue)។

អ្នកអាចរកជាវស្មាតហ្វូនណូវ៉ា៣ឡៃត៍ នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូ ដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេស ដោយទទួលបានកែវទឹកដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ង ឥតគិតថ្លៃ ចំណែកឯ nova៣ តម្លៃត្រឹមតែ៤៦៩ដុល្លារ, nova៣i តម្លៃត្រឹមតែ៣២៩ដុល្លារ ដោយថែម Bluetooth Speaker ដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ងឥតគិតថ្លៃផងដែរ៕