(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះមរណភាពរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជា ម៉ន ជាមួយនឹងភរិយា និងក្រុមគ្រួសារនៃសព។

ជាមួយនឹងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្ដម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕