(ភ្នំពេញ)៖ បើយោងតាមកំណត់ត្រាពិភពលោក Guinness World Records អក្ខរក្រមខ្មែរ ជាអក្ខរក្រមវែងជាងគេបំផុតនៅលើពិភពលោក ខណៈអក្ខរក្រមប៉ាពូអាស៉ីណូវែលហ្គីណេ ជាអក្ខរក្រមខ្លីជាងគេបំផុតនៅលើពិភពលោក។
កំណត់ត្រាពិភពលោក Guinness World Records បានបញ្ជាក់ថា ភាសាខ្មែរ គឺត្រូវបានចាត់បញ្ចូលជាមួយក្រុមភាសាអូស្ត្រូអាស៉ីទិក (Austroasiatic) ដែលមានទំនាក់ទំនងជាមួយភាសាបាលី និងសំស្រ្កឹត (ប្រភពនៅភាគខាងត្បូងឥណ្ឌា)។ អក្ខរក្រមខ្មែរ ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាអក្ខរក្រមវែងបំផុតនៅលើពិភពលោក ដែលមានតួអក្សរសរុបដល់ទៅ៧៤តួ ក្នុងនោះមានព្យញ្ជនៈ៣៣តួ ស្រៈនិស្ស័យ២៣តួ និងស្រៈពេញតួ១២ទៀត។ ប្រជាជននៅប្រទេសកម្ពុជាជាង១៦លាននាក់ជាអ្នកនិយាយខ្មែរនេះ ហើយក៏អ្នកនិយាយជាច្រើនលាននាក់ទៀតនៅប្រទេសថៃ វៀតណាម និងប្រទេសឡាវផងដែរ។
ចំណែកភាសាជនជាតិដើមភាគតិចប៉ាពូអាស៉ីណូវែលហ្គីណេ មានអក្ខរក្រមខ្លីបំផុតក្នុងពិភពលោក ដែលមានអក្សរត្រឹមតែ១២តួប៉ុណ្ណោះ៕