(ភ្នំពេញ)៖ ប្រទេសនីមួយៗសុទ្ធមានតំបន់ពេលវេលា ឬល្វែងម៉ោងរៀងៗខ្លួន។ តើប្រទេសណាដែលមានល្វែងម៉ោងច្រើនជាងគេ?

ប្រទេសចិនជាប្រទេសដែលមានល្វែងម៉ោងច្រើន គឺដល់ទៅ៥ល្វែងម៉ោងឯណោះ ប៉ុន្តែប្រទេសបារាំងដែលមានដែនដីរបស់ខ្លួននៅឯនាយសមុទ្រច្រើនដែរនោះ គឺមានតំបន់ពេលវេលាខុសគ្នាដល់ទី១២ល្វែងម៉ោងឯណោះ ខណៈដែនដីនាយសមុទ្រទាំងនោះខ្លះនៅទ្វីបអាមេរិក ខ្លះនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រផ្សេងៗទៀត ដែលសុទ្ធមានល្វែងម៉ោងខុសគ្នាទាំងអស់៕